រាជធានីភ្នំពេញ៖នៅវេលាម៉ោង៩ និង០៣នាទីព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនដីធ្លីបឹងកក់ចំនួន៣នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីស្ត្រីទាំង៣នាក់នេះបានព្យាយាមទៅចូលរួមជាមួយក្រុមអង្គការសង្គមស៊ីវិល ដែលប្រមូលផ្តុំគ្នានៅព្រៃ.ស ដើម្បីទាមទាររកយុត្តិធ៌មជូនសង្គមស៊ីវិលដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន ។
សេចក្តីរាយការណ៍បានបន្តថា ស្ត្រីទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ឈ្មោះ ប៉ូវ សុភា , គង់ ចាន់ថា និង កញ្ញា សុងស្រីលាភ។
យ៉ាងណាក៏ដោយអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺស្ត្រីទាំង៣នាក់នោះស្លៀកពាក់ខ្មៅ មួកខ្មៅ ដូចគ្នាបេះបិទទៅនឹងសម្លៀកបំពាក់នៃរបបប៉ុលពត ដែលសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុតនៅកម្ពុជា៕