ម៉ានីល៖ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបាញ់ប្រហារលើរថយន្ត Jeep មួយគ្រឿង និង ម៉ូតូពីរគ្រឿងទៀតបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និងរាប់សិបនាក់ទៀត។ នេះបើយោងតាមរសារព័ត៌មានChannel News Asia ផ្សាយមុននេះបន្តិច។
ប៉ូលិសបាននិយាយថា ករណីបាញ់ប្រហារកើតឡើងនៅព្រឹកព្រហាមថ្ងៃចន្ទ ទី០៩ ខែឧសភា នៅតំបន់ Rosario ភាគខាងត្បូង នៃរដ្ឋធានីម៉ានីល តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីធ្វើឡើង។ ប៉ូលិសបញ្ជាក់ថា ការវាយប្រហារនោះ ប៉ូលិសមិនទាន់ដឹងថាជារឿងគំនុំសងសឹក ឬ ក៏ដោយចេតនាអ្វីផ្សេងទៀតនៅឡើយទេ ព្រោះវាកំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦នេះប្រជាជនហ្វីលពីន ដែលមានឈ្មោះ បោះឆ្នោតប្រមាណ ៥៤លាននាក់ បាននិងកំពុងចូលរួមបោះឆ្នោត ជ្រើសថ្នាក់ដឹកនាំកំពូលរបស់ជាតិ៕