រថយន្តក្រុង​បុក​រថយន្ត​ដឹក​ប្រេង​ស្លាប់ និង​របួស​ច្រើន​នាក់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

​អា​ហ្វ​ហ្គា​នី​ស្ថាន​៖​មនុស្ស​យ៉ាងហោចណាស់​ចំនួន​៧៣​នាក់​បាន​ស្លាប់ និង​ច្រើន​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​រថយន្តក្រុង និង​រថយន្ត​ដឹក​ប្រេង​បុក​គ្នា​កាលពី​ថ្ងៃអាទិត្យ​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែ​នៅ​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​ពី​ព័ត៌មាន​ចិន​ស៊ិន​ហួរ​។​
​មន្ត្រី​នាំពាក្យ​អភិបាលខេត្ត Ghazni នា​ភាគ​ខាងកើត​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា កាលពី​ដំបូង​ឡើយ មនុស្ស​តែ​១៤​នាក់​ប៉ុណ្ណោះ បាន​ស្លាប់​នៅ​ហ្នឹង​កន្លែង​ហេតុ ប៉ុន្តែ​ក្រោយមក​ទើប​អ្នករងរបួស​ធ្ងន់ បាន​ស្លាប់​ជា​បន្តបន្ទាប់​។ ប្រភព​ដដែល​បញ្ជាក់ថា រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើនេះ​បាន​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ក្រោយពី​ការបុក​គ្នា​យ៉ាង​ពេញទំហឹង​។
​គួរ​បញ្ជាក់ថា គ្រោះថ្នាក់​រថយន្ត​ធំ​បុក​គ្នា​នេះ​បាន​កើតឡើង​នៅលើ​ផ្លូវ​ហាយវ៉េ​មួយ​ខ្សែ​ដែល​បាន​ភ្ជាប់​ការធ្វើដំណើរ​ពី​ទីក្រុង​Kabul ទៅកាន់​ទីក្រុង Dahar ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ប្រទេស​នេះ​៕

13177403_1598693213778377_4126664033663323195_n