ប៉ាណាម៉ា៖សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី០៩ ខែឧសភា ឆ្នាំ២០១៦ បានឲ្យដឹងថា យោងតាមការផ្សាព្វផ្សាយរបស់ក្រុមអ្នកទម្លាយឯកសារប៉ាណាម៉ា (Panama Papers) បានប្រកាសថាពួកគេ នឹងធ្វើការសាចព្រាចឯកសារនៃរឿងអាស្រូវ របស់មេដឹកនាំកំពូលៗលើលោកនេះបន្តទៀត ហើយនឹងឲ្យមនុស្សកាន់តែច្រើន និង គ្រប់ទីកន្លែងលើសកលលោកដឹងឮ ព្រមទាំងងាយស្រួល ឆែករកឯកសារទាំងនេះ។
ក្រុមខាងលើបានប្រកាសថានឹងទម្លាយ ឯកសារទាំងនោះជាសាធារណតាមប្រព័ន្ធអ៊ិនធឺណែត នៅវេលាម៉ោង ១៨៖០០នាទីម៉ោង សកល នៅថ្ងៃចន្ទ ទី០៩ ខែឧសភា ដើម្បីឲ្យសាធារណជនងាយស្រួលក្នុងការស្វែងរក និង យល់កាន់ច្បាស់អំពី អ្វីដែលពួកគេចង់បង្ហាញទៅដល់អន្តរជាតិ។
គួរបញ្ជាក់ថាឯកសារសម្ងាត់ Panama Papers បានបែកធ្លាយកាលពីប៉ុន្មានខែមុននេះ ដែល បានបើកទម្លាយនូវរឿងរ៉ាវលួចលាក់ជាច្រើនរបស់ថ្នាក់ដឹកនាំនយោបាយ និងបុគ្គលល្បីៗនៅលើ សកលលោកអំពីការលួចលាក់រកស៊ីបើកក្រុមហ៊ុនតាម ឆ្នេរសមុទ្រនៅជុំវិញពិភពលលោក។ វាក៏ជាបរិហារ៍អំពីការលួចលាក់ប្រើប្រាស់មូលធនសម្ងាត់ ដែលខុសច្បាប់ និងកន្លែងសាក់ទុក ហើយក៏ជាបញ្ជាក់ពី អំពីទីផ្សារងងឹង និងអំពើពុករលួយយ៉ាងងឹតងងុលនៅលើសកលលោកផងដែរ៕