ក្មេង​អាយុ​៨​ឆ្នាំ​ម្នាក់​ផុងជើង​ជាប់​នឹង​ថ្ម​ក្នុង​ស្ទឹង​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

បាត់ដំបង​៖​កំលាំង​នគរបាល​មូល​ដ្នា​ន​ក្នុងស្រុក​បាណន់​រួមជាមួយ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​បាន​សង្គ្រោះ​ក្មេងប្រុស​ម្នាក់​ដែល​បាន​ដើរលេង​ក្នុង​ស្ទឹង​សង្កែ ហើយ​ផុងជើង​គាប​ជាប់​នឹង​ថ្ម ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​ដោយ​ប្រើប្រាស់​រយៈពេល​៣​ម៉ោង​។​
​ក្មេងប្រុស​ដែល​ជួប​ហេតុការណ៍​ខាងលើ​នោះ​មានឈ្មោះ​គឿ​ត ខេង អាយុ​៨ឆ្នាំ​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​ចំនុច​ដងស្ទឹង​សង្កែ ក្នុងស្រុក​បាណន់ ទល់មុខ​ប្រាសាទ​បាណន់ ខេត្តបាត់ដំបង​។​
​លោក​វរសេនីយ៍ទោ ប៊ុត សំបូរ អធិការនគរបាល​ស្រុក​បាណន់ បាន​បញ្ជាក់ថា ដោយ​ការខិតខំ​ព្យាយាម​ពី​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ផង ក្មេងប្រុស​រងគ្រោះ​នោះ​ត្រូវបាន​សង្គ្រោះ​ដោយ​ជោគ ជ័យ​រួច​ផុតពី​សេចក្តីស្លាប់​និង​បា​នប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ព្យាបាល​របួស​៕​ប៉ែន​សុផល​

index1234