ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋបានប្រទះឃើញសពយុវជនម្នាក់ដេកស្លាប់នៅក្រោមស្ពានទឹកថ្លាស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ សពដែលស្លាប់នេះជាករណីឃាតកម្មរតែម្តង។
លោកវរសេនីយ៍ត្រី ភឿក ព្រហ្ម មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថាសពនេះមានអាយុប្រហែល២០ឆ្នាំកំពស់ប្រហែល១ម៉ែត្រ៦០ជាងពាក់អាវពីស លាយខ្មៅនិងក្រោយព៌ណផ្ទៃមេឃ អត់ស្គាល់អត្តសញ្ញាណសពនេះមិនដឹងនៅក្នុងភូមិ ឃុំណាទេ។ លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតថាសពនេះត្រូវគេកាប់ចំ ក មួយពូថៅដេកស្លាប់នៅក្រោមស្ពានទឹកថ្លាជាករណីឃាតកម្មតែម្តង។ក្រោយពីសមិត្ថកិច្ចធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់ហើយសពនោះត្រូវបានសមិត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថាដើម្បីស្វែងរកក្រុមគ្រួសារសពមកទទួលយកសពទៅបូជាតាមប្រពៃណី។
លោក ភឿក ព្រហ្ម បានបញ្ជាក់ទៀតសពនេះបើគ្មានគ្រួសារមកទទួលយកទេនោះសមិត្ថកិច្ចនិងប្រជាពលរដ្ឋចូលលុយគ្នាចាត់ចែងធ្វើបុណ្យនៅវេលាម៉ោង១២ថ្ងៃត្រង់តែម្តង។ រឿងនេះសមិត្ថកិច្ចចំរុះកំពុងធ្វើការស្រាវជ្រាវស្វែងរកឃាតករដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕