យុវជនម្នាក់កាន់​កាំបិត​បុ័ងតោ​ចូល​កាប់​អ្នកលក់តែគុជ​ដាច់​ប្រអប់ដៃ​ធ្វេ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​អ្នកលក់​តែ​គុជ​ម្នាក់​ត្រូវបាន​យុវជន​ម្នាក់​កាប់​០២​កាំបិត​បុ័ងតោ​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដាច់​ប្រអប់ដៃ​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​០៧ និង​០៥​នាទី​ព្រឹក ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតនៅ មុខ​សាលាបឋមសិក្សា​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​សមត្ថកិច្ច​អោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ឡៅ ចាន់​ក្តឹប ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​ភូមិ​តាខ្មៅ​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ លក់​តែ​គុជ​។ ចំណែក​ជនល្មើស​មានឈ្មោះ ដួង ចាន់​រស្មី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ទីលំនៅ ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយ​ដកហូត​បាន កាំបិត​បុ័ងតោ ដង​ឈើ ចំនួន​០១ និង​ប្រអប់​ក្រដាស​សំរាប់​ដាក់ កាំបិត​០១​។​
​ប្រភព​បន្តថា មុន​កើតហេតុ​ជនរងគ្រោះ​កំពុង​អង្គុយ​លក់​តែ​គុជ នៅ​កន្លែងកើតហេតុ​ខាងលើ ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ដើរ​កាន់​កាំបិត​បុ័ងតោ​កាប់​ទៅលើ​ជនរងគ្រោះ ចំនួន​០២ កាំបិត​បណ្តាល​ឲ្យ​ត្រូវ​ក្បាល​ផ្នែក​ចំហៀង​ខាងឆ្វេង​និង​ដាច់​ប្រអប់ដៃ​ខាងឆ្វេង ហើយ​បាន​រត់​គេចខ្លួនបាត់​។ ទោះបីយ៉ាងណា ដោយយោង​ចម្លើយ​ច្បាស់លាស់​ពី​ជនរងគ្រោះ​កម្លាំង​ជំនាញ​ក្រុង សហការ​ជាមួយ​កម្លាំង​នគរ បាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ព្រែក​ឫស្សី និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ដើម​មៀនបាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនល្មើស​បាន​នៅវេលា​ម៉ោង​០៩ និង​៤០​នាទី​ព្រឹក ថ្ងៃ​ដដែល​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ រួម​និង​វត្ថុតាង (​កាំបិត​)​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិត ប្រាកដ​មែន ព្រោះ​ខឹង​ជនរងគ្រោះ​បាន​វាយ​ម្តាយ​របស់ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​៕

gggg-768x432gggg