ប្រទះឃើញសពក្មេងប្រុសអាយុ១៣ឆ្នាំដែលត្រូវគេកាប់ដាច់ក
ខេត្តត្បូងឃ្មុំ៖អាចជាករណីប្លន់យកម៉ូតូ ខណដែលក្មេងប្រុសម្នាក់ ជិះម៉ូតូទៅចំការ និងយកកាំបិតផ្គាក់ ទៅជាមួយ ហើយក៏ស្រាប់តែបាត់មួយសន្ទុះ ក៏ស្រាប់តែប្រជាពលរដ្ឋប្រទះឃើញ សាកសពត្រូវគេកាប់ដាច់ក នៅល្ងាចថ្ងៃទី៩ ខែឧសភា។ ចំណែកម៉ូតូត្រូវគេយកទៅបាត់ផងដែរ។
មន្ត្រីអាវុធហត្ថដដែលបានបន្តទៀតថា មុនពេលកើតហេតុក្មេង ប្រុសឈ្មោះ វី សុខា អាយុ១៣ឆ្នាំ បានជិះម៉ូតូទៅចំការខាងត្បូងផ្ទះក្នុងភូមិស្ពានចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យកកាំបិទផ្គាក់ទៅជាមួយ ហើយពេលប្រទះឃើញក្មេងដេកស្លាប់ ដោយសារជនមិនស្គាល់មុខកាប់កញ្ចឹង ក នោះ សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកពី ចោរប្លន់ ហើយសម្លាប់ យកម៉ូតូ វ៉េវឆ្លាម ពណ៌ខ្មៅ អត់ស្លាកលេខ គេចខ្លួនបាត់៕