រាជធានីភ្នំពេញ៖នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៤នាក់ រងរបួសធ្ងន់៨នាក់ និងរបួសស្រាល៨នាក់។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភព ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ២គ្រឿង, យានផ្សេងៗ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែងគ្រោះថ្នាក់ ១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ៦នាក់ យប់៣នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៦១៦ គ្រឿង, អប់រំ ១,៤០៧ គ្រឿង, ពិន័យ ២,២០៩ គ្រឿង ៕