កំដៅចាប់ផ្តើមមានការធ្លាក់បណ្តើរៗហើយ ពីថ្ងៃទី១១-១៨ ខែឧសភា
រាជធានីភ្នំពេញ៖កាលពីពេលថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយពីការព្យាករណ៍អាកាសធាតុ បានអោយដឹងថា ចាប់ពីថ្ងៃទី១១ ដល់ ១៨ ខែឧសភា ឆ្នាំ២០១៦ សីតុណ្ហភាពមានការធ្លាក់ចុះបន្តិច គឺនៅតំបន់ទំនាបមានពី ៣៦ ដល់ ៣៨អង្សាសេ, តំបន់ខ្ពង់រាប មានពី ៣៥ ដល់៣៧អង្សាសេ និង តំបន់មាត់សមុទ្រ មានពី ៣៤ ដល់៣៦អង្សាសេ ដែលកាលពីមុនសីតុណ្ហភាពឡើងរហូតដល់៤០ ទៅ៤២អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ក្នុងសប្តាហ៍នេះដែរ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ហើយក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕