អ្នក​ស៊ី​ឈ្មួ​ល​ចិញ្ចឹម​ទា​​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​នៅក្រោម​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ខេត្តកំពត​៖​បុរស​ស៊ី​ឈ្មួ​ល​មើល​ចិញ្ចឹម​(​សត្វ​ទា​)​អោយគេ​ដេក​ស្នាក់​ផ្ទះ​ប្រជាពលរដ្ឋ​ទុកចោល​ដោយ​ម្ចាស់ផ្ទះ​នាំ​ក្រុម​គ្រូ​សារ​ទៅរក​ស៊ី​នៅ​ប្រទេស​ថៃ​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​សម្លាប់​នៅលើ​អង្រឹង​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ទុកចោល​នោះ​។ ករណីនេះ​កើតឡើង​នៅ​ភូមិ​ខ្នាយ ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្តកំពត​។​
​ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​មានឈ្មោះ ង៉ែត ឆា​នី (​ហៅ​ឈី​ត​)​ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​(​នៅ​លីវ​)​។​
​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានអោយដឹងថា ករណី​ឃាតកម្ម​ខាងលើ​សង្ស័យ​គឺជា​រឿង​គំនុំ​ជាមួយ​អ្នកភូមិ​រស់នៅ​ភូមិ​ជាមួយគ្នា​។ ដោយឡែក​បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគ​បាល​អធិការដ្ឋាន​ស្រុក​បន្ទាយមាស​លោក ព្រហ្ម វាសនា (​ហៅ​ឡី​) បាន​ឲ្យ​ដឹងថា សាកសព​ដែល​ត្រូវគេ​សម្លាប់​នោះ​គឺ​វាយ និង​ពូថៅ​ចំ​ពីលើ​ក្បាល​ផុង​បែក​រយះ​ក្បាល និង​មាន​ស្នាម​យក​ដែកឆាប​ចាក់​ត្រង់ចំណុច​(​ក​)​ខាងឆ្វេង​ជាច្រើន​កន្លែង​។ លោក​អធិការ​បន្តថា ចំណែក​ជនសង្ស័យ​នៅ​មិនទាន់​រកឃើញ​នៅឡើយ​ទេ​។​
​ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ពិនិត្យ​រួច​សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​សារ៉េត​

1index