សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍
ភ្នំពេញ៖នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញដឹកនាំដោយ លោក គ្រួច សាមឿន នាយកប្រតិបត្តិសាខា បានបើកវគ្គអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ស្ដីពី ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដោយបានការឧបត្ថម្ភពីអង្គការ អាយ អាត (IARD) ជូនដល់យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សសរុបចំនួន១០០នាក់ ក្នុងនោះស្រី៦០នាក់ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។
គោលបំណងនៃវគ្គអប់រំផ្សព្វផ្សាយនេះគឺ៖១. ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ២. បង្ហាញពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ៣. បង្ហាញពីផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងទី៤. អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ដល់យុវជន ហើយដើម្បីឲ្យយុវជនផ្សព្វផ្សាយបន្ត៕ប្រសើរ