អ្នកនាំពាក្យ៖ ក្រសួងការបរទេសនឹងអន្តរាគមន៍ឲ្យដោះលែង លោក សឺន សាលី
រាជធានីភ្នំពេញ៖អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបតិ្តការ អន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងថា ក្រសួងការបរទេសនឹងជួយអន្តរាគមន៍ ឲ្យមានការដោះលែង លោក សឺន សាលី មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ដែលត្រូវបានតុលាការចោទប្រកាន់ ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ។
ការថ្លែងបែបនោះ បន្ទាប់ពីលោក សឺន សាលី មន្ត្រី UN រូបនោះត្រូវបានតុលាការកម្ពុជា ចោទប្រកាន់ពីបទសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ទាក់ទងសំណុំរឿងស្នេហាលោក កឹម សុខា និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅកញ្ញា « ស្រីមុំ » ក្នុងពេលដែលមន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រី គ.ជ.ប ត្រូវបានជាប់ឃុំពាក់ព័ន្ធសំណុំរឿងដូចគ្នានេះ ផងដែរ៕