ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ហ្វីលីពីន​ចេញ​លទ្ធផល​បឋម​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ហ្វីលីពីន​៖​ក្រុមប្រឹក្សា​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​បានចេញ​លទ្ធផល​បឋម​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​បង្ហាញថា លោក Rodrigo Duterte មកពី​គណបក្ស​ប្រជាធិបយេ​ត្យ​ហ្វីលីពីន​ទទួលបាន​សំឡេងគាំទ្រ​ច្រើនជាងគេ​គឺមាន​៨៩% បាន​បោះឆ្នោត​គាំទ្រ​រូបលោក​។ នេះ​បើ​យោងតាម​សារព័ត៌មាន Channel News Asia​។​
​អតីត​អភិបាលក្រុង Davao លោក Rodrigo Duterte ជា​បេក្ខជន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​មួយរូប​ក្នុងចំណោម​៥​រូប​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​។ ទទួលបាន​ការគាំទ្រ​ច្រើន​នេះ​អាច​ដោយសារតែ​លោក​ប្រកាស​ចាត់វិធានការ​ខ្លាំង​គឺ​សម្លាប់​ពួកឧក្រិដ្ឋជន​ដែល​បង្ក​អសន្តិសុខ​ដល់​ជាតិ ខណៈ​ប្រទេស​នេះ​កំពុង​ជួបប្រទះ​បញ្ហា​ធំ​ពីរ​គឺ ភាពក្រីក្រ និង​ឧក្រិដ្ឋកម្ម​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ប្រជាពលរដ្ឋ​ហ្វីលីពីន​បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​អភិបាលខេត្ត​ក្រុង បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ និង​បោះឆ្នោត​ជ្រើស​ប្រធានាធិបតី​៕

160510-vod-meta-g-politic-Duterte-wins-Philippine-presidential-election-Poll-monitorphoto-from-www.ft_.com_