ខេត្តត្បូងឃ្មុំ៖ជនសង្ស័យជាឃាតករដែលសម្លាប់ក្មេងប្រុសអាយុ១៤ឆ្នាំដោយកាប់រហូតដាច់.កនៅក្នុងភូមិចង្គុំស្ពាន ឃុំទន្លូង ស្រុកមេមត់ កាលពីរសៀលម្សិលមិញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ។ ជនសង្ស័យឈ្មោះ ណា នួន ភេទប្រុស អាយុ២៣ឆ្នាំ ជាមនុស្សញៀនថ្នាំ មានរស់នៅចម្ងាយពីផ្ទះក្មេងប្រុសរងគ្រោះប្រហែល១៥០ម៉ែត្រប៉ុណ្ណោះ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យជាមនុស្សញៀនថ្នាំបានកាប់សម្លាប់ក្មេងប្រុសរហូតដាច់.កប្លន់យកម៉ូតូវ៉េវ១គ្រឿង បន្ទាប់មកបម្រុងយកទៅបញ្ចាំនៅម្តុំកាស៊ីណូត្រពាំងផ្លុង ស្ថិតក្នុងឃុំត្រពាំងផ្លុង ស្រុកមេមុត ប៉ុន្តែដោយគ្មានឯកសារគ្រប់គ្រាន់ កន្លែងបញ្ចាំគេ មិនទទួលក៏យកម៉ូតូនោះទៅលាក់ទុកក្នុងព្រៃ ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីចាប់ខ្លួនកម្លាំងយើងបាននាំជនសង្ស័យទៅកន្លែងលាក់ម៉ូតូដើម្បីយកម៉ូតូ ។ ចំណែកជនសង្ស័យត្រូវបាននាំខ្លួនមកស្នងការនគរបាលខេត្តដើម្បីធ្វើការសាកសួរបន្ថែម និងបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕