រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍នាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៧លើក ក្នុងនោះយប់ ៣លើក បណ្តាលឲ្យ មនុស្សស្លាប់ ៣នាក់ រងរបួសធ្ងន់ ៦នាក់ (ស្រី៣នាក់) និងរបួសស្រាល ២នាក់ (ស្រី១នាក់)។
ប្រភពដដែលបន្តថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង៧លើកនេះ បណ្តាលឲ្យខូចខាត យានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៩គ្រឿង, រថយន្តធុនតូច ៣គ្រឿង, រថយន្តធុនធំ ១គ្រឿង ។ ប្រភពខាងលើបញ្ជាក់ថា មូលហេតុ ដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក (ស្លាប់ ១នាក់), ស្រវឹង ២លើក (ស្លាប់ ២នាក់), មិនប្រកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់ ១០នាក់ យប់ ៤នាក់៕
ស្លាប់៣នាក់ របួស៨នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១០ឧសភាម្សិលមិញ