រាជធានីភ្នំពេញ៖យោងតាមរបាយការណ៍ របស់នគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញកម្លាំងសមត្ថកិច្ច នគរបាលជាតិ បានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់ ៦ករណី ឃាត់ មនុស្ស ១៤នាក់ (ស្រី២នាក់) និងរឹបអូសគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ice) ១៣,៦៥ក្រាម, ១កញ្ចប់ធំ និង១២កញ្ចប់តូច។
របាយការណ៍ដដែលបញ្ជាក់ថា ទីតាំងបង្ក្រាប ទី១. រាជធានីភ្នំពេញ បង្រា្កប ២ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ៨កញ្ចប់តូច, ទី២. កណ្ដាលបង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice), ៣កញ្ចប់តូច, ទី៣. តាកែវ បង្រា្កប ១ករណី ឃាត់ខ្លួន ៥នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ២,៤ក្រាម, ទី៤. ក្រចេះ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១កញ្ចប់តូច និងទី៥. ត្បូងឃ្មុំ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន (ice) ១១,២៥ក្រាម៕
បង្ក្រាបគ្រឿងញៀនថ្ងៃទី១០ឧសភាម្សិលមិញឃាត់ខ្លួនជនសង្ស័យ១៤នាក់