ខេត្តព្រៃវែង៖អាជីវករលក់ដូរជាច្រើនអ្នក នៅផ្សារទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង បាន លើកជាសំណូមពរដល់ លោក គង់ អ៊ន់ មេឃុំស្មោងជើង ឆ្លៀតពេលមកចុះពិនិត្យមើលស្ថានភាពបច្ចុប្បន្ន។
ក្រុមអាជីវករបានលើកឡើងថា ក្រុមគាត់កំពុងតែត្រូវការអាជ្ញាធរជួយដោះស្រាយ ទៅលើបញ្ហាមួយចំនួនដូចជា៖ ការចាក់ដីសាងសង់ ផ្លូវចាស់-ថ្មី ឥតស្មើគ្នាទេ មានកន្លែងខ្លះទាប ខ្លះខ្ពស់ មិនស្មើគ្នា គ្រាន់តែភ្លៀងធ្លាក់មួយមេ ទឹកដក់សឹងគ្រប់ កន្លែង នេះមកពីគ្មានប្រព័ន្ធលូ ត្រឹមត្រូវ សម្រាប់រំដោះទឹកចេញទៅខាងក្រៅផ្សារ ជាហេតុផលធ្វើ ឱ្យម្ចាស់តូប ដែលមានលទ្ធភាពប្រឹងចាក់ដីឱ្យខ្ពស់តែឯង ចំណែកម្ចាស់តូបដែលគ្មានលុយចាក់ដី តូបគាត់នៅ ទាបជាងគេ ឱ្យតែភ្លៀងមកម្តងៗ តែងតែដក់ទឹករហូត។
អាជីវករ បានរៀបរាប់ថា កាលពីជំនាន់ លោក សុខ នៅគ្រប់គ្រងផ្សារទានភ្លើង អាជីវករមិនដែល ឈ្លោះគ្នានោះទេ។ ចាប់តាំងពី លោកស្រី ឡី សុភាព ជាម្ចាស់ភាស៊ីផ្សារថ្មីវិញ រយៈពេល០៥ខែមកនេះ គេសង្កេតឃើញថា អាជីវករ តែងតែមិនត្រូវគ្នា ឈ្លោះគ្នា គិតតែប្រជែងចាក់ដីឱ្យខ្ពស់ជាងគ្នាទៅវិញទៅមក ហើយស្ថានភាពផ្សារ ការដាក់ តូបមិនសូវមានរបៀបរបៀបរយនោះទេ។ មានន័យថា លោកស្រី ឡី សុភាព មិនទាន់បានចេញសកម្មភាពណាមួយធ្វើឱ្យផ្សារមួយនេះ មានការអភិវឌ្ឍន៍ឱ្យរីកចម្រើននោះទេ ផ្ទុយទៅវិញ បច្ចុប្បន្នទិដ្ឋភាពផ្សារទានភ្លើងនេះ មានសភាពរញ៉េរញៃ។ តែបែរ លឺប្រជាពលរដ្ឋនិយាយថា ថ្លៃផ្ញើ កង់-300រៀលម៉ូតូ ឡើងដល់១០០០រៀល និងម៉ូតូឡើងដល់ គឺលើសពីសៀវភៅបន្ទុក ដែលកំណត់ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំណត់ឱ្យតែ៣០០រៀល ទៅ ៥០០រៀល ប៉ុណ្ណោះ។
ភ្នាក់ងារប្រចាំខេត្តព្រៃវែង មិនអាចសុំការបំភ្លឺពី លោកស្រី ឡី សុភាព ជាម្ចាស់ភាស៊ីផ្សារ បាននោះទេ ព្រោះគាត់ចេញទៅខេត្តកំពង់ចាម ចំណែកទូរស័ព្ទគាត់ទំនាក់ទំនងមិនបាន។ រឿងបញ្ហានេះ បើនូវតែអូស បន្លាយយូរទៅ គ្មានអ្នកចេញមុខដោះស្រាយ ពេលរដូវវស្សាចូលមកដល់ខាងមុខ ច្បាស់ជាមានអ្នកលក់ខ្លះ លក់ដូរ លើទឹកក៏មានដែរ ដូច្នេះ សូមឱ្យអាជ្ញាធរ ជួយដោះស្រាយជូនអាជីវករលក់ដូរ នៅផ្សារទានភ្លើង ស្រុកកំចាយមារ ផង៕
អាជីវករផ្ទុះការតវ៉ាម្ចាស់ភាស៊ីផ្សារទានភ្លើង មិនរៀបចំផ្លូវ និងតូបលក់ដូរឱ្យមានរបៀបរៀបរយតាមសន្យា