ខេត្តកណ្ដាល៖សម្ថកិច្ចស្រុកខ្សាច់កណ្ដាលចុះបង្ក្រាបក្រុមញៀនល្បែងបៀរ អាប៉ោង និងឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ និងម៉ូតូចំនួន៩គ្រឿង នៅចំណុចក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ អាត ដែលស្ថិតនៅភូមិ ព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីម៉ោង៤រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។
ប្រភពពីនាក់ជិតខាងបានឲ្យដឹងថា ផ្ទះនោះគឺមាននាក់លេងល្បែងបៀរ អាប៉ោង ពី៣ទៅ៤រង់ ហើយលេខជាប្រចាំ យូរឆ្នាំមកហើយ ហើយមិនដែលមានការបង្ក្រាបនោះឡើយ។ សមត្ថកិច្ចបានចុះទៅឡោមពទ្ធ័នឹងធ្វើឲ្យមានការភ្នាក់ផ្អើលក្នុងនោះគេសង្កេតឃើញក្រុមនាក់លេងល្បែង រត់ប្រសេចប្រសាចផ្លោះរបងថ្មសំណាញ់ផ្អើលអ្នកស្រុក តែយ៉ាងណានាក់រត់មិនរួចត្រូវសម្ថកិច្ចចាប់បាន៨នាក់តែស្ដ្រីម្នាក់យំសុំអង្វរទើបសមត្ថកិច្ចលើកលែងសល់តែ៧នាក់ទេ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅអធិការស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់៕