មី​យ៉ាន់​ម៉ា និង​រុស្ស៊ី​ព្រមព្រៀង​សហការ​ពង្រឹង​វិស័យ​ការពារជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

មី​យ៉ាន់​ម៉ា​៖​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​ថា សភា​នៃ​សហភាព​មី​យ៉ាន់​ម៉ា បាន​ចុះហត្ថលេខា​ព្រមព្រៀង​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ ផ្នែក​យោធា​ជាមួយនឹង​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ជជែក​វែកញែក​គ្នា​ស្តីអំពី សេចក្តីព្រាង​ដែល​រៀបចំ ឡើង​ដោយ​លោក​ប្រធានាធិបតី​ថ្មី​ប្រទេស​នេះ​កាលពីបេល​កន្លងទៅ​។
​នៅក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​ប្រទេស​រុស្ស៊ី​នេះ សមាជិកសភា​មី​យ៉ាន់​ម៉ា​រំពឹងថា​យោធា​របស់ខ្លួន​នឹង​ទទួលបាន​ការអភិវឌ្ឍ​ប្រកបដោយ​ស្តង់ដារ​, ភាពទំនើប​, និង​កម្លាំង​ប្រកបដោយ​ប្រសិទ្ធភាព ដែល​អាច​ឲ្យ​កង​កម្លាំងយោធា​ប្រើប្រាស់​យ៉ាង​អង់អាច​ក្នុងការ​បម្រើ​វិស័យ​ការពារជាតិ​៕

1021812655