រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍នៅព្រឹកនេះឲ្យដឹងថា លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មិនបានចូលខ្លួនតាមដីកាកោះរបស់តុលាការពាក់ព័ន្ធបណ្ដឹងកញ្ញា ធី សុវណ្ណថា ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ នោះទេ។ ប៉ុន្តែមន្ត្រីតុលាការបញ្ជាក់ថា ទោះបីលោក កឹម សុខា មិនចូលខ្លួនក៏ តុលាការនៅតែបន្តនីតិវិធីមិនបញ្ចប់នោះទេ។
អ្នកនាំពាក្យឲ្យអយ្យការអមសាលាដំបូង លោក លី សុផាណា បានថ្លែងថា ការចូលឆ្លើយ ឬមិនចូលឆ្លើយ ជាការសម្រេចចិត្តរបស់សាមីខ្លួន តែតំណាងអយ្យការនៅតែមានចំណាត់ការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលមិនឆ្លើយតាមការកោះ ឬរឹងទទឹងនូវចំណាត់ការតាមនីតិវិធីព្រហ្មទណ្ឌ។
យ៉ាងណាក៏ដោយ តាមមន្ត្រី CNRP ឲ្យដឹងថា លោក កឹម សុខា កំពុងជួបជាមួយក្រុមយុវជនគាំទ្រ ដើម្បីបង្ហាញអំពីស្ថានភាពនយោបាយ នៅកម្ពុជា បច្ចុប្បន្ន នៅឯស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ៕