អាមេរិក​ចាប់ផ្តើម​បង្កើន​កម្តៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ទៀតហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

​អាមេរិក​៖​សារព័ត៌មាន The Wall Street Journal បាន​ផ្សាយ​ថា នាវាចម្បាំង​មួយគ្រឿង​របស់​សហរដ្ឋ​អាមេរិក​ត្រូវបាន​មន្ទីរ​បញ្ច​កោណ​បញ្ជូន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង គ្រា​ដែល​ទំនាក់ទំនង​រវាង​ប្រទេស​ចិន និង​អាមេរិក កំពុងមាន​ភាព​រកាំរ​កុះ​នៅលើ​ឆាក​អន្តរជាតិ​។​
​ទោះជា​យ៉ាងណា​អាមេរិក​បាន​អះអាងថា ការបញ្ជូន​នាវាចម្បាំង​ចូលទៅ​កាន់​សមុទ្រ​ចិន​ខាងត្បូង​នេះ គឺជា​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​របស់ខ្លួន ព្រោះ​សមុទ្រ​ចិន​ខាងត្បូង ជា​ច្រក​សមុទ្រ​អន្តរជាតិ​។ ដោយឡែក​ភាគី​ចិន​ក៏បាន​ប្រតិកម្ម​ថា នាវា​ពិឃាដ ដែល​បំពាក់​មី​ស៊ី​ល ឈ្មោះថា USS William P Lawrence បាន​ចូលក្នុង​ដែនទឹក​របស់​ចិន​ដោយ​ខុសច្បាប់ និង​នៅ​ជិត​កោះ​សិប្បនិម្មិត ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ចិន​។​
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​៣​ហើយ នៅក្នុង​រយៈពេល​ជិត​មួយឆ្នាំ ដែល​អាមេរិក​បញ្ជូន​នាវាចម្បាំង ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ដែលជា​កោះ​សិប្បនិម្មិត និង​សាងសងឡើង​ដោយ​ចិន​៕

BN-NY484_uschin_M_20160510000802