Pacquiao ឈ្នះកៅអីក្នុងព្រឹទ្ធសភា
ហ្វីលីនពីន៖យោងតាមការប្រកាសលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹថា កំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានឈ្នះកៅអីមួយក្នុងព្រឹទ្ធសភា ជាន់ខ្ពស់ដែលធ្វើឲ្យរូបគេបោះជំហានកាន់តែកៀកឆ្ពោះទៅកាន់ការសម្រេចក្តីសុបិនរបស់គេក្នុងការក្លាយជាប្រធានាធិបតីហ្វីលីពីន។
អ្នកប្រដាល់វ័យ៣៧ឆ្នាំរូបនេះ ការពីមុនគឺជាក្មេងតាមដងវិថីហើយបានក្លាយជាអ្នកប្រដាល់ដ៏ឆ្នើមរបស់ប្រទេសហ្វីលីពីនហើយកីឡារូបនេះបានចូលនិវត្តន៍ពីអ្នកប្រដាល់កាលពីខែមុនដើម្បីប្រលូកក្នុងឆាក់នយោបាយពេញលេញ ។
គួរបញ្ជាក់ថា សំឡេងឆ្នោតប្រមាណជា ៩១ ភាគរយត្រូវបានរាប់ហើយកាលពីថ្ងៃចន្ទ គឺមានន័យថា អ្នកប្រដាល់ Pacquiao ទទួលសំឡេងឆ្នោត ១៤,៩៤ លានសំឡេង ដែលគ្រប់គ្រាន់ក្នុងការទទួលតួនាទីក្នុងព្រឹទ្ធសភា៕