ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ត្រូវជនមិនស្គាល់មុខកាប់មួយកំបិតហូរឈាមស្រោចពេញខ្លួនដ៏គួរអោយរន្ធត់នេះបង្កការភ្នាក់ផ្អើលទាំងយប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី ១១ ខែ ឧសភាឆ្នាំ២០១៦ ស្ថិតនៅ ភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។
តាមប្រភពបានប្រាប់ថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ឈ្មោះនិក ភឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនអនាថា ដើរនៅម្តុំកើតហេតុខាងលើ ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុមមានគ្នា២ទៅ៣នាក់កាប់ ជនរងគ្រោះមួយកំបិតចំលើសៀតផ្កា ដេរចំនួន៣ថ្នេរ ហូរឈាមស្រោចពេញខ្លួនហើយក៏រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុត្រូវបានប្រជាពលរដ្ឋរុំរបួសឃាត់ឈាមនិងសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ខោលហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកប៉ោយប៉ែតII(ពេទ្យបង្អែកដីថ្មី)ដើម្បីព្យាបាល៕