លោកយាយ​ពិការ​ជើង​ម្នាក់​ស្លាប់​ក្នុង​អណ្តាតភ្លើង​ដោយសារ​រន្ទះបាញ់​ចំ​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​ស្ត្រី​វ័យ​ចំណាស់​ពិការ​ជើង​ម្នា​ក់បាន​ស្លាប់​ក្នុង​ភ្លក់​ភ្លើង​យ៉ាង​អាណោចអាធ័ម ដោយសារ​រន្ទះបាញ់​ចំ​ផ្ទះ​របស់គាត់​បណ្តាលឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​
​អធិការនគរបាល​ស្រុក​ភ្នំស្រួច លោក​វរសេនីយ៍ទោ​សាយ ប៊ុនថន បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ត្រី​រងគ្រោះ​ដែល​ស្លាប់ ឈ្មោះ មែ​ង ឡុង អាយុ​៦៩​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ បណ្តាល​ឲ្យ​ស្លាប់ និង​ឆេះ​ផ្ទះ​អស់​១​ខ្នង ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់ស​ង្ក័​សី ជញ្ជាំង​បាំង​ស្បូវ​។ លោក​បន្តថា ពេល​កំពុង​ភ្លៀង​ធ្លាក់​មាន​ផ្លេកបន្ទោ​ល​ពេលនោះ​ជនរងគ្រោះ នៅក្នុង​ផ្ទះ​ស្រាប់​មាន​រន្ទះបាញ់​ចំ​ផ្ទះ​របស់គាត់​បណ្តាលឱ្យ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​គាត់​ត្រូវ​ភ្លើង​ឆេះ​ស្លាប់ ក្នុង​ភ្នក់ភ្លើង​យ៉ាង​វេទនា​ជាទីបំផុត​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-05-12-08-15-36-1