ស្លាប់​៦​នាក់ របួស​១៥​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១១​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៨​លើក ក្នុងនោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៦​នាក់ រងរបួស​ធ្ងន់ ១២​នាក់ (​ស្រី​៣​នាក់​) និង​របួសស្រាល ៣​នាក់ (​ស្រី​១​នាក់​) ។
​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៤​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៧​គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក (​ស្លាប់ ៣​នាក់​) , មិន​ប្រកាន់​ស្តាំ ៣​លើក (​ស្លាប់ ៣​នាក់​) ,​មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៧​នាក់​យប់​៤​នាក់​។​
​ជាមួយគ្នា​នោះ​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៥.៤៦៩ គ្រឿង​, អប់រំ ២.២២១ គ្រឿង​, ពិន័យ ៣.២៤៨ គ្រឿង ៕

index