ឃាត់ខ្លួនវៀតណាម១៨នាក់ក្នុងហាងកាហ្វេ ហ្វីនសៃហ្គន នៅសង្កាត់ផ្សារដើមគរ
រាជធានីភ្នំពេញ៖ជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះស្រី១២នាក់ ស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានកម្លាំងនគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃឃាត់ខ្លួនគ្រាដែលចុះបង្ក្រាបទីតាំងហាងកាហ្វេចំនួន២កន្លែង នៅតាមបណ្តោយផ្លូវ៣៣៦ និង២២៣ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកកាលពីរសៀលម្សិលមិញ។
ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ពួកគេទាំងនេះ កំពុងតែបម្រើការងារ នៅហាងកាហ្វេ «ហ្វីនសៃហ្គន» តែគ្មានលិខិតស្នាមនោះទេ។ ក្រោយការត្រួតពិនិត្យរួចមក ពួកគេទាំង១៨នាក់ ត្រូវបាននាំខ្លួនទៅសួរនាំបន្តទៀត នៅនាយកដ្ឋានដើម្បីបន្តការសួរនាំ និងចាត់ការតាមនីតិវិធី៕