បណ្តឹងលែងលះរបស់លោក ប៉ែន ចំរុង និង ភិន សុដាលីស នៅមិនទាន់សម្រេច
រាជធានីភ្នំពេញ៖តារាសម្ដែង ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានចូលខ្លួនមកបំភ្លឺ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ តាមពាក្យបណ្ដឹង របស់ខ្លួនដែលបានប្ដឹងសុំ លែងលះរបស់ពួកគេទាំងពីរ។
លោក ប៉ែន ចំរុង ដែលជាដើមបណ្ដឹងលែងលះនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីចេញពីសាលជំនុំជម្រះវិញថា បណ្ដឹងរបស់លោកអត់ទាន់ចេញលទ្ធផលផ្លូវការដូចដែលក្នុងបណ្ដឹងរបស់លោកចង់បាននោះទេ។ លោកបញ្ជាក់ថា គឺតុលាការកំពុងតែសម្រុះសម្រួល…អីចឹងអត់ទាន់មានលទ្ធផលអីទេ។
គួរបញ្ជាក់ថា ប៉ែន ចំរុង បានដាក់ពាក្យសុំលែងលះជាមួយភរិយាអត់ទាន់រៀបការរបស់លោក នាង ភិន សុដាលីស កាលពីថ្ងៃទី ២៩ មេសា។ នៅក្នុងបណ្ដឹងលែងលះនោះ គឺលោកលើកហេតុផលថា មិនអាចរស់នៅចុះសម្រុងនឹងគ្នា៕