សិល្បៈ៖បញ្ហាការស្លៀកពាក់របស់នាង ដេនី ខ្វាន់ កាន់តែទទួលបានការរិះគន់ច្រើនឡើងៗ ពីមួយថ្ងៃទៅមួយ មិនថា តែប្រជាពលរដ្ឋធម្មតា សូម្បីតែអ្នកសិល្បះដូចគ្នាក៏ បានរិះគន់នាងផងដែរ ជាក់ស្តែងថ្មីៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់នាង ថាអោយនាង ដេនី ខ្វាន់ ចំៗយ៉ាងចាស់ដៃថា៖ “បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួនជាតារា ឬមិនពាក់ព័ន្ធនឹងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៍គ្មាននណាទៅឆ្កួតខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអគុណនាងទៅវិញ ដែលនាងចិត្តល្អអោយភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៍អាចមើលរបស់នាង Free Free បាននោះ។
តែសំខាន់ នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បះមកលាបដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាងហើយពេលមហាជនទិទៀននាងបែរជានិយាយបែបបន្ទាបបន្ថោកថានាងមិនរស់ដោយសារសិល្បះទៅវិញ។
សំដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកទិទៀនទាំងបុ៉ន្មានរបស់នាង និងបងប្អូនរបស់នាង គឺវា លើស ពេកហើយ មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថានៅបិតបាំង លាក់មុខអោយដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ ។
ល្មមហើយ ល្មមអាណិតដល់ពួកយើងជាសិល្បះនារីៗដែលខិតខំប្រព្រិទ្ធខ្លួនល្អ ខំតស៊ូដោយសុច្ចរិតទៀងត្រង់ទោះអត់ឃ្លានមានហូបឬគ្មានសម្ភារះទំនើបប្រើប្រាស់ក៍ពួកយើងមិនលក់ឧត្តមគតិដែរដើម្បីរក្សាការពារកិត្តយសជាស្ត្រីខ្មែរ និងសិល្បះ តែបែរជាត្រូវមកស្អុយរលួយឈ្មោះព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹងគឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួងលោកជួយធ្វើចំណាត់ការអោយច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថាមួយណាជាលាមក មួយណាជាផ្កា”៕