ស្លាប់​៣​នាក់ រងរបួស​៨​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១២​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៧​លើក ក្នុងនោះ​យប់​៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៥​នាក់​និង​របួសស្រាល​៣​នាក់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៦​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​, រថយន្ត​ធុន​ធំ​២​គ្រឿង​, យាន​ផ្សេងៗ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន​២​លើក​, ស្រវឹង​១​លើក​, ប្រជែង​១​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក ,​មិន​គោរព​សិទ្ធិ​១​លើក​, កត្តា​យានយន្ត​១​លើក ក្នុងនោះ​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​៧​នាក់​យប់​។ ជាមួយគ្នា​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ៤,៣៥២ គ្រឿង​, អប់រំ ១,៩៣២ គ្រឿង​, ពិន័យ ២,៤២០ គ្រឿង​៕

Pl-New-Copyrights-81