ខឹងស្តីបន្ទោសបន្តិចបន្តួចស្ត្រីម្នាក់ផ្ទុះហិង្សាយកកណ្តៀវកាប់ម្តាយស្លាប់
ខេត្តត្បូងឃ្មុំ៖ស្ត្រីវ័យ៤៨ឆ្នាំម្នាក់បានស្លាប់បាត់ជីវិតយ៉ាងអាណោចអាធ័មក្នុងថ្លុកឈាមដោយសារកូនស្រីបង្កើតរបស់ខ្លួនកាប់នឹងកណ្តៀវព្រោះតែខឹងរឿងស្តីបន្ទោសបន្តិចបន្តួច។ ករណីនេះកើតឡើងនៅល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិសំរោង ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា អំពើឃាតកម្ម កូនស្រីសម្លាប់ម្តាយបង្កើតខ្លួនឯងជនសង្ស័យឈ្មោះ ហេង ម៉ាលី ភេទស្រីអាយុ៣១ឆ្នាំជាតិខ្មែរ (មនុស្សវិកលចរឹក) បានយកកណ្តៀវទៅកាប់ម្តាយបង្កើតរបស់ខ្លួន ឈ្មោះ ហួត អូន អាយុ៤៨ឆ្នាំ ចំកណ្តាលដើមទ្រូង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅលើផ្ទះរបស់ខ្លួនតែម្តងដោយសារខឹង ជនរងគ្រោះជាម្តាយស្តីបន្ទោសឲ្យបន្តិបន្តួច៕