ប្តី​ស្លាប់ ប្រពន្ធ​ពរ​ពោះ​ជាង​២​ខែ​របួសធ្ងន់​ដោយសារ​រន្ទះបាញ់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​ប្តី​ប្រពន្ធ​មួយគូ​ដែល​ទើប​រៀបការ​បាន​ជាង​មួយឆ្នាំ ត្រូវ​រន្ទះបាញ់​ប្រល័យ​ជីវិត​ប្តី​នៅនឹងកន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​រងរបួស​ធ្ងន់ គ្រា​ដែល​កំពុង​ដើរ​ត្រឡប់​មកពី​ផ្លាស់​ក្របី​វិញ​។ ហេតុការណ៍​នេះ​កើតឡើង នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ការដ្ឋាន​ទី​៧ ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់់ ខេត្តពោធិ៍សាត់​។​
​មេ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់រ​លាប​លោក​អនុសេនីយ៍ទោ អ៊ុន ហូ បាន​និយាយថា ជនរងគ្រោះ ដែលជា​ប្តី មានឈ្មោះ មឿ​ន សុភ័ក្ត្រ អាយុ​២៦​ឆ្នាំ ស្លាប់​នៅ​កន្លែងកើតហេតុ និង ប្រពន្ធ​មានឈ្មោះ មូល ស្រី​តូច អាយុ​២៣​ឆ្នាំ ពួកគេ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ព្រៃ​ឱ​ម៉ា​ល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ លោក​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​កាច់​ទំពាំង​ជាមួយ​ក្មួយ​ស្រី និង​ភ្លាមនោះ​មាន​មេឃ​ស្រទុំ​រក​ភ្លៀង លាយឡំ​ដោយ​សូរ​រន្ទះ​ពេញ​ផ្ទៃមេឃ ក៏​នាំគ្នា​ស្រូត​ទៅ​ផ្លាស់​ក្របី​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​រន្ទះបាញ់​ស្លាប់​នៅ​កន្លែងកើតហេតុ រីឯ​ប្រពន្ធ​រងរបួស​ធ្ងន់​តែម្តង ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់​៕

13177879_1600485370265828_480022913263247665_n13177246_1600485340265831_510922565449123736_n