ព្រឹទ្ធសភា​ប្រទេស​ប្រេ​ស៊ី​ល​បោះឆ្នោត​ដកហូត​តំណែង​ប្រធានាធិបតី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 May, 2016 ក+ ក-

​ប្រេ​ស៊ី​ល​៖​ប្រធានាធិបតី​ប្រេ​ស៊ី​ល លោកស្រី Dilma Rousseff ត្រូវបាន​ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បោះឆ្នោត​ដកហូត​តំណែង​ជា​ប្រធានាធិបតី​កាលពី​ម្សិលមិញ​ដោយ​លទ្ធផល​នៃ​ការបោះឆ្នោត​គឺ ៥៥-២២ សំឡេង ដោយ​ត្រូវ​បញ្ឈរជើង​៦​ខែ​។ នេះ​បើ​យោងតាម​របស់​សារព័ត៌មាន BBC​។​
​ក្រោយពី​ចំណាយពេល​អស់ ២០​ម៉ោង ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បានសម្រេច​ដកហូត​តំណែង​លោកស្រី Rousseff ពី​ប្រធានាធិបតី ចំនួន ៦​ខែ (១៨០​ថ្ងៃ​) ចាប់ពី​ថ្ងៃទី​០៥ ខែសីហា ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​ពុករលួយ​បន្តទៀត ទៅលើ​បណ្ដឹង​ចោទប្រកាន់​ជាច្រើន ដែល​ទាក់ទង​នឹង​រូប​លោកស្រី កាលពី​ឆ្នាំ​២០១៤ នៅក្នុងពេល​ឃោសនាបោះឆ្នោត​។
​ប្រភព​បញ្ជាក់ថា អំឡុងពេល​បញ្ឈរជើង​លោកស្រី Dilma Rousseff នេះ​ផងដែរ ព្រឹទ្ធសភា​ប្រេ​ស៊ី​ល បានតែងតាំង​លោក Michel Temer បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី ឲ្យ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ប្រេ​ស៊ី​ល​បណ្ដោះអាសន្ន​។​
​គួរបញ្ជាក់​ផងដែរ​ថា លោកស្រី Rousseff ត្រូវបាន​គេ​ចោទប្រកាន់ថា​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ពាក់ព័ន្ធ​នឹង ការប្រើប្រាស់​ថវិកាជាតិ ដោយ​គ្មាន​ការ ពិនិត្យ​និង​ទទួលស្គាល់​ជាក់លាក់ ហើយក៏​មាន​ទាំង​ការ ពន្យា​ពេល​បង់​ថវិកា​ទៅកាន់​ធនាគារ​រដ្ឋ​ថែមទៀត​។ បន្ថែម​ពីនេះ​លោកស្រី ក៏ត្រូវ​បាន​គេ​ចោទ ប្រកាន់​រឿង ភាពមិនច្បាស់លាស់​នៃ​ការ​គ្រប់​គ្រង់​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ផងដែរ​៕

2334