ខេត្តព្រៃវែង៖បុរសវ័យ២៤ឆ្នាំម្នាក់បានបបួលស្ត្រីម្នាក់ជិះម៉ូតូជាមួយលុះដល់កន្លែងស្ងាត់ចាប់រំលោភបានសម្រេចបានមួយថ្ងៃត្រូវស្ត្រីរងគ្រោះប្តឹងសមត្ថកិច្ចចាប់ខ្លួន។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១៩ និង៥៥ នាទីយប់ នៅចំណុចស្រះតាហមចម្ងាយ២០០ម៉ែត្រ ខាងលិចភូមិជ្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង។
ជនសង្ស័យខាងលើឈ្មោះ ថា ភាព ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិជ្រៃ ឃុំព្រៃ ស្រឡឹតបានចាប់រំលោភសេព្វសន្ថវៈលើជនរងគ្រោះឈ្មោះ អ.ឌ.ណ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិក្រាំង ឃុំព្រៃស្រឡិត បានសម្រេច ។
សមត្ថកិច្ចបានឲ្យអ្នកយកព័ត៌មានយើងដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះបានទៅស៊ីការនៅក្នុងភូមិក្រាំងបន្ទាបមក ជនសង្ស័យបានបបួលជនរងគ្រោះជិះម៉ូតូចេញពីកន្លែងរោងការភូមិខាងលើក្នុងទិសដៅ សំដៅមកភូមិជ្រៃពេលមកដល់កន្លែងកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភលើជនរងគ្រោះរហូតបានសម្រេច។
ក្រោយពេលកើតហេតុដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ទើបជនរងគ្រោះមករាយការណ៍ជូនសមត្ថកិច្ច។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងតែកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីនៃច្បាប់៕
ចាប់រំលោភសម្រេចបានមួយថ្ងៃត្រូវសមត្ថកិច្ចចាប់វាយខ្នោះ