ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 May, 2016 ក+ ក-

​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ ​និង​ម៉ូតូ​បណ្តាលអោយ​បុរស​ម្នាក់​សន្លប់​ស្តូកស្តឹង​វេលា​ម៉ោង​៦:១០​នាទី​ល្ងាច​ចំណុច​ផ្លូវ​វែង​ស្រេង​ទាល់​មុខ​ប៉េអឹម​ក្រុង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​។​
​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ដែល​សន្លប់​ស្តូកស្តឹង​ឈ្មោះ ទូច មន្នី អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​សណ្តាប់ធ្នាប់​ចរាចរណ៍​ខណ្ឌមានជ័យ ធ្វើដំណើរ​ដោយ​ជិះ​ម៉ូតូ​ឌ្រី​ម ដែលមាន​ស្លាក​លេខ កណ្តាល​1F3481 បាន​ប៉ះ​ជាមួយនឹង​ម៉ូតូ​ម៉ាក​ខ្លី​ប ស្លាក​លេខ​ភ្នំពេញ​1AQ1828​ធ្វើដំណើរ​ដោយ​ស្ត្រី​ម្នាក់​(​របួសស្រាល​)​។​
​សាក្សី​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​ម៉ូតូ​ទាំងពី​បានធ្វើ​ដំណើរ​ស្របគ្នា​ក្នុងទិសដៅ​ពី​លិច​មក​កើត​មកដល់​ចំណុចកើតហេតុ​ស្រី្ត​ដែល​បើកបរ​ម៉ូតូ​ម៉ាក​ខ្លី​ប​នោះបាន​បត់​ស្តាំ​បំណង​ចូល​ផ្លូវ​តូច​ដោយ​ពុំ​បានអោយ​សញ្ញា​ស្រាប់​តែមាន​ម៉ូតូ​ឌ្រី​ម​ខាងលើ​បុក​ហើយ​ដួល​បោក​ខ្លួន​សន្លប់​ឈឹង​តែម្តង​។​
​ក្មុង​ហេតុការណ៍​ភ្លាមៗ​នោះ​ក៏មាន​វត្តមាន​សមត្ថកិច្ច​ធ្វើការ​ជួយសង្គ្រោះ​ជន​រង​ផង ដែល​និង​ធ្វើការ​វាស់វែង​ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ បញ្ញា

db956484-ac70-4e63-96c6-40589c3fd0765812e8b7-501d-4cef-b989-a8826dd6eaa39253fa51-a438-4686-9054-3c080e142d27bf5585b7-97c3-4142-8219-e996a047bf36