បាកដាដ៖យ៉ាងហោចណាស់មនុស្សចំនួន១១នាក់បានស្លាប់ និង២១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរោងចក្រផលិត ហ្គាសចំណិនអាហារមួយកន្លែងស្ថិតនៅភាគខាងជើងរដ្ឋធានីបាកដាដ ប្រទេសអ៉ីរ៉ាក់។ នេះយោងតាមសារព័ត៌មាន Channel News Asia ។
រថយន្តដែលបង្កៃគ្រាប់បែក បានបើកសម្រុកចូលកន្លែងពិនិត្យឈ្មោះចូលក្នុងរោងចក្រ កាលពី វេលាព្រឹកថ្ងៃអាទិត្យ ដោយក្នុងនោះជនបង្កៃគ្រាប់បែកចំនួន ០៦នាក់ដែលជិះនៅលើនោះ បានចេញមក ប្រយុទ្ធគ្នាជាមួយនឹងសមត្ថកិច្ចដែលយាមច្រកទ្វារ។ បន្ទាប់ពីនោះក៏មានការផ្ទុះ កើតឡើងដែលបានបណ្តាលឲ្យមនុស្ស ១១នាក់ស្លាប់នៅហ្នឹងកន្លែងកើតហេតុតែម្តង។
អាជ្ញាធរអ៊ីរ៉ាក់កំពុងបន្តធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ ហើយចំពោះក្រុមដែលនៅពីក្រោយ ខ្នងការវាយប្រហារនេះ ក៏មិនទាន់មានការបញ្ជាក់នោះដែរ។ ប៉ូលិសអ៊ីរ៉ាក់បានសន្និដ្ឋានថា ជនបំផ្ទុះអត្តឃាតទំនងជាចង់បំផ្ទុះរោងចក្រហ្គាសទាំងមូល ដើម្បីឲ្យមានមនុស្សស្លាប់ច្រើនជាងនេះ៕