ទឹកជំនន់​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​សម្លាប់​មនុស្ស​ជាង​៥០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2016 ក+ ក-

​ប៉េកាំង​៖​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​បានចេញ​ផ្សាយ​ថា មនុស្ស​យ៉ាងតិច​៥៩​នាក់​បាន​ស្លាប់បាត់​ជីវិត និង​១៣​នាក់​ផ្សេង​កំពុង​បាត់​ខ្លួន គ្រា​ដែល​ក្រុម​ជួយសង្គ្រោះ​មិនមាន​សង្ឃឹម​រួច​រស់​ជីវិត​នោះទេ​ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់​វាយលុក​បណ្តា​ខេត្ត​មួយចំនួន​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​។​
​ប្រភព​ដដែល​បញ្ជាក់ថា ភ្លៀង​បាន​ធ្លាក់​មកលើ​តំបន់​ភាគខាងត្បូង​មាន​កម្រិត ១០៤ មី​លី​ម៉ែត្រ ដែលជា​កម្រិត​អាក្រក់​មួយ មិន​ធ្លាប់មាន​ចាប់តាំងពី​ឆ្នាំ​១៩៦១​។ ប្រទេស​ចិន​នៅ​ដើមរដូវ​វស្សា​នេះ បាន​ទទួលរង​ប្រព័ន្ធ​សម្ព័ន្ធ​ទាប​ចំនួន ១៣ ដែល​បាន​បណ្តាល ឲ្យ​ទន្លេ ៩៩​កើនឡើង​កម្ពស់​ទឹក​លើស​កម្រិត​ប្រកាសអាសន្ន​ទៅទៀត​
​គួរ​បញ្ជាក់ថា ប្រជាជន​នៅ​តំបន់​ភាគខាងត្បូង​រប​ស់​ចិន​ប្រមាណ ៥,៨៥​លាន​នាក់ បាននិងកំពុង​រស់នៅ​ក្នុង ទឹកជំនន់ ដែល​បានអូសបន្លាយ​ចាប់តាំងពី​ថ្ងៃទី​១៣ ខែឧសភា​មកម្ល៉េះ​។ សម្រាប់​ការខាតបង់ ផ្នែក​សេដ្ឋកិច្ច​វិញ គឺ​រដ្ឋាភិបាល​ចិន​បាន​គណនា​ថា អាច​នឹងមាន​រហូតដល់ ៨,៨៦​ពាន់​លាន​យ័ន ស្មើនឹង ១,៣៦​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕

Untitled