រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០១៦ បង្ហាញថាមានការវិវត្តមករកភាពកាន់តែប្រសើរឡើងវិញជាបណ្ដើរៗហើយ ដោយសារតែខ្យល់មូសុងនិរតីចាប់ផ្ដើមមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ និង១៩ ខែឧសភា ខាងមុខនេះ។
សេក្តីជូនដំណឹងបន្តថា ឥទ្ធិពលនៃខ្យល់មូសុងនិរតីនេះ នឹងនាំមកនូវរបាយទឹកភ្លៀង និងបន្តធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងកម្រិតពីមធ្យមទៅច្រើន។ ដោយសារតែការធ្លាក់ភ្លៀងស្ទើរគ្រប់កន្លែងនេះ ធ្វើឲ្យសីតុណ្ហភាពអតិបរមាមានក្នុងកម្រិត៣៤អង្សាសេ និង៣៧អង្សាសេ សម្រាប់តំបន់វាលទំនាបនិងខ្ពង់រាប រីឯតំបន់មាត់សមុទ្រមានសីតុណ្ហភាពពី៣៤អង្សាសេទៅ៣៦អង្សាសេប៉ុណ្ណោះ ។
ទោះបីជាបែបណាក្ដី ការព្រមានឲ្យមានការប្រុងប្រយ័ត្នជានិច្ចនោះ គឺបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចបន្តកើតមានពីថ្ងៃទី១៧ទៅថ្ងៃទី២៥ ខែឧសភា ។ ខាងក្រោមនេះ ជាការសេចក្តីជូនដំណឹងទាំងស្រុងពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធាទឹក និងឧតុនិយម ៖