ហ្វីលីពីន៖យោងតាមសារព័ត៌មាន AFP បានផ្សាយថា ក្រុមឧទ្ទាមកុំម្មុយនីស្តបានសម្លាប់ទាហានហ្វីលីពីន៣នាក់ និង២នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារគ្នាមួយប្រហែល១០នាទីនៅលើកោះ Negros កាលពីថ្ងៃសៅរ៍។
ប្រភពខាងលើងបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងគ្រាដែលក្រុមឧទ្ទាមកងទ័ពប្រជាជនថ្មីកំពុងសម្លុតយកលុយពីអ្នកភូមិនៅលើកោះ Negros ខណៈនោះពេលពួកគេបាញ់ប្រហារគ្នាប្រហែល១០នាទីដោយបណ្ដាលឲ្យទាហាន៣នាក់ស្លាប់ និង២នាក់រងរបួស។
អំពើហិង្សានេះបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Rodrigo Duterte បាននិយាយថា លោកបើកចំហចំពោះការចាប់ផ្ដើមការពិភាក្សាអំពីសន្តិភាពឡើងវិញក្នុងបំណងបញ្ចប់ការបះបោរចំណាស់មួយទសវត្សនេះ ដែលបានសម្លាប់ជីវិតមនុស្ស១ម៉ឺននាក់។
គួរបញ្ជាក់ថា យោងតាមការប៉ាន់ប្រមាណដោយយោធាហ្វីលីពីនពួកបះបោរកុំម្មុយនីស្តបានផ្ដាច់ជីវិតមនុស្ស៣ម៉ឺននាក់ បន្ទាប់ពីបានបង្កើតឡើងជិតកន្លះសតវត្សរ៍មកនោះ។ ពួកឧទ្ទាមកុំម្មុយនីស្តនៅតែទទួលបានការគាំទ្រពីប្រជាជនក្រីក្រីខ្លាំងនៅតំបន់ជនបទនៃប្រទេសហ្វីលីពីន៕