ភ្នំពេញ៖ការនាំចេញអង្ករកម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល១០ខែ ឆ្នាំ២០១៤នេះ បានចំនួន ៣០៤. ៧៨៨តោន ស្មើនឹង១០០ភាគរយនៃផែនការនាំចេញ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៣កើនលើស ៣,៦០ ភាករយ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពី ស្ថានភាពនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល ១០ខែ ឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ក្នុងខែតុលា ឆ្នាំ២០១៤ ការនាំចេញអង្ករមានចំនួន ៣០៤. ៧៨៨តោន ក្នុងចំនួននោះអង្ករក្រអូប មានចំនួន ១៤៤.៣៦៣តោន អង្ករស បានចំនួន ១៤២.៣២៣តោន និងអង្ករចំហុយបានចំនួន ១៨.១០១តោន។អង្ករកម្ពុជា បាននាំចេញទៅទីផ្សារក្នុងប្រទេសចំនួន ៥៧ ក្នុងនោះ ប្រទេសបារាំង ឈរលំដាប់ទី១ ដែលមានចំនួន ៥៦.១២៥តោន។
ក្រុមហ៊ុន ចំនួន ៨២ជាអ្នកនាំអង្ករចេញ គឺកើនឡើង ៥ក្រុមហ៊ុន បើធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៤។
គួរបញ្ជាក់ថា ស្ថានភាពនៃការបំពេញបែបបទសម្រាប់ការនាំចេញអង្ករ គឺមានដំណើរការប្រព្រឹត្តទៅដូចខែមុនៗដែរ ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីកែលម្អការបំពេញសេវាឲ្យកាន់តែមានភាពល្អប្រសើរឡើងទៀត៕