បញ្ជូនតំណាងរាស្ត្រ CNRP ម្នាក់មកសាលាឧទ្ធរណ៍
រាជធានីភ្នំពេញ៖លោក អ៊ុំ សំអាន តំណាងរាស្ត្រ CNRP ត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាឧទ្ធរណ៍ ហើយនៅព្រឹកនេះ ដើម្បីបើកសវនាការលើសំណើសុំនៅក្រៅឃុំ។
គួរបញ្ជាក់ថា សំណើរសុំនៅក្រៅឃុំរបស់សមត្ថកិច្ចលោក អ៊ុំ សំអាន ត្រូវបាន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ សម្រេចបដិសេធម្តងរួចមកហើយ ហើយមេធាវីការពារក្តីតំណាងរាស្ត្ររូបនោះបានប្តឹងមកសាលាឧទ្ធរណ៍បន្តទៀត៕