ដេននីក្វាន់ ចូលទៅក្រសួងវប្បធម៌ តាមការកោះហៅ
រាជធានីភ្នំពេញ៖តារាសិចស៊ី ដេននី ក្វាន់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះ ត្រូវបានគេឃើញចូលខ្លួននៅក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ ដែលបានកោះហៅតារារូបនោះចូលខ្លួនទៅដុសក្អែលរឿងស្លៀកពាក់សិចស៊ី នាំឲ្យមានការរិះគន់ធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ កញ្ញា ដេនី ក្វាន់ បានព្យាយាមបង្ហោះរូបសិចស៊ី ដូចអាក្រាតកាយជាបន្តបន្ទាប់តាមបណ្តាញផ្សព្វផ្សាយ និងបណ្តាញសង្គម នាំឲ្យផ្ទុះប្រតិកម្មខ្លាំងទាំងក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ និងមហាជនខ្មែរ។ កាយវិការ និងសកម្មភាពរបស់តារារូបនេះ ត្រូវបានគេវាយតម្លៃថា ធ្វើឲ្យ ប៉ះពាល់ដល់វប្បធម៌ទំនៀបទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ជាតិ និង ចរិយាធម៌-សីលធម៌សង្គម រហូតធ្វើឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បះទ្រាំលែងបាន ហើយសម្រេចកោះហៅនាងទៅអប់រំ ៕