ខេត្តពោធិ៍សាត់៖ផ្ទះប្រជាពលរដ្ឋមួយគ្រួសារទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ជញ្ជាំងធ្វើពីឈើ និងប្រក់ស័ង្កសី សង់ផ្ទាល់ដី ត្រូវអគ្គិភ័យឆាបឆេះអស់ទាំស្រុង ខណៈបង្កាត់ភ្លើងដាក់ដាំបាយចោល រួចចេញទៅដងទឹកអូរនៅក្រោយផ្ទះ។ ករណីនេះកើតឡើងនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មេបញ្ជាការរង អាវុធហត្ថខេត្តពោធិ៍សាត់ លោកវរសេនីយ៍ទោ ញឹម នី បាននិយាយថា ម្ចាស់ផ្ទះមានឈ្មោះ ទឹម ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះ កើតឡើងដោយសារតែ ម្ចាស់ផ្ទះបង្កាត់ភ្លើងដាក់ដាំបាយចោល បណ្តាលឲ្យអណ្តាតភ្លើងរាលឆេះផ្ទះម៉ត់តែម្តង ខណៈចេញទៅដងទឹកនៅអូរនៅក្រោយផ្ទះ។ លោកមេបញ្ជាការរងបានបន្តថា ផ្ទះដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនោះ មានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ជញ្ជាំងធ្វើពីឈើ និងប្រក់ស័ង្កសី សង់ផ្ទាល់ដី។ លោកបញ្ជាក់ថា ទំហំនៃការខូចខាតក្នុងផ្ទះទាំងស្រុងរួមមាន ៖ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត៕