រាជធានីភ្នំពេញ៖ជនជាតិវៀតណាម៩នាក់បន្ថែមទៀតត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីឃាត់ខ្លួនពីបទលួចឆ្លងដែនចូលមកស្នាក់នៅខុសច្បាប់។ ការឃាត់នេះខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌពោធិ៍សែនជ័យ។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ការចុះត្រួតពិនិត្យដោយមានការសហការ ជាមួយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកបន្តថា ក្នុងនោះកម្លាំងរបស់យើងបានឃាត់ខ្លូនជនជាតិវៀតណាម៩នាក់ ក្នុងនោះស្រី៣នាក់ ពីបទលួចឆ្លងដែនចូលមកស្នាក់នៅខុសច្បាប់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយពីធ្វើការឃាត់ខ្លួន ជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូនខ្លូនទៅកាន់ នាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី៕