យន្តហោះដឹកអ្នកដំណើរអេហ្ស៊ីបបាត់ពីប្រព័ន្ធរ៉ាដាបង្កការភ្ញាក់ផ្អើល
អេហ្ស៊ីប៖យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅមុននេះបន្តិចបានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរ ជើងហោះ Flight 804 របស់ក្រុមហ៊ុនអាកាសចរណ៍ EgyptAir បានបាត់ពីប្រព័ន្ធរ៉ាដា ខណៈកំពុងហោះហើរពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
យោងតាមការចុះផ្សាយរបស់ Sky News ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រុមហ៊ុន EgyptAir បានឲ្យដឹងថា នៅលើយន្តហោះមានផ្ទុកមនុស្ស ៦៩នាក់ ក្នុងនោះមានអ្នកដំណើរ ៥៩នាក់ និងសនាវិកចំនួន ១០នាក់ ដោយបានហោះហើរចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប៕