សុខ សោ​ម៉ា​វ​ត្តី ទម្លាយ​មូលហេតុនៃការ​លែងលះ​ប្តី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2016 ក+ ក-

​សិល្បៈ​៖​ក្រោយពី​បាន​លែងលះ​ប្តី​តាម​ប្រព័ន្ធ​ច្បាប់​ជា​ផ្លូវការ​រយៈពេល​ជិត​១​ឆ្នាំ​មកនេះ​តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នកនាង​សុខ សោ​ម៉ា​វ​ត្តី ប្រកាសប្រាប់​ជា​សាធារណៈ​យ៉ាង​ភ្ញាក់ផ្អើល​ថា ខ្លួន​នៅ​លីវ​គ្មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា​នោះ​។​
​កន្លងមក រឿងរ៉ាវ​ប្រេះឆា​ស្នេហ៍​របស់ អ្នកនាង សុខ សោ​ម៉ា​វ​ត្តី ជាមួយ​ស្វាមី លោក ពេជ្រ ដែលជា​កូនប្រុស​អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក​ទូច ដា​ណា​រ៉ា ក៏​ធ្លាប់​ត្រូវបាន​ប្រភព​ទម្លាយ​ថា ពួកគេ​ទាំងពីរ​នាក់ បាន​ជួប​រឿង​រកាំរកូស និង​ឈានទៅរក​ការ​ប្រេះឆា ខណៈដែល​ការរស់នៅ​សាង​សុភមង្គល​ពុំ​សូវ​មាន​ភាពស៊ីចង្វាក់​ចុះសម្រុង ជាមួយគ្នា​ដូច​កាលពី​គ្រា​ចាប់ផ្ដើម​ស្នេហ៍​ដំបូង​។​
​មូលហេតុ​ពិត ដែល​សុខ សោ​ម៉ា​វ​ត្តី​សុខចិត្ត​ទម្លាយ​ការពិត ដែល​បាន​លាក់​កប់​ក្នុង​ចិត្តជា​យូ​មកហើយ​នោះ​គឺមាន​មូលហេតុ​សំខាន់ៗ​មួយចំនួន ដោយ​នាង​សុំ​មិន​បកស្រាយ​លម្អិត​អំពី​រឿងរ៉ាវ​នៃ​ការបែកបាក់​គ្រួសារ​របស់ខ្លួន​ឡើង អា​អ្វី ដែល​នាង​អាចនិយាយបាន​នៅពេលនេះ​គឺថា “​ពេលនេះ​ខ្ញុំ​កំពុង​នៅ​លីវ​”​។​
​សូមបញ្ជាក់ថា តារា​សម្តែង​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បន្ទាប់ពី​ដាក់ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​មួយ សន្ទុះ​ធំ​មកនេះ​ត្រូវបាន​គេ​មើលឃើញថា នាង​ក៏​សិល្បការិនី​ឆ្នើម​មួយរូប​ដែល​តែង​ទទួលបាន​ឱកាស​គ្រង​តំណែង​តួឯក​ជា បន្តបន្ទាប់ និង​កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​៕

Capture-15