មន្ត្រីអាកាសចរណ៍អេហ្ស៊ីប ប្រកាសជាផ្លូវការថា យន្តហោះ EgyptAir ត្រូវបានធ្លាក់
អេហ្ស៊ីប៖មន្ត្រីអាកាសចរណ៍អេហ្ស៊ីប បានប្រកាសជាផ្លូវការថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ផ្ទុកមនុស្ស ៦៦នាក់ ត្រូវបានធ្លាក់ ប្រាកដមែន ហើយមកដល់ពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Airbus Group បានធ្លាក់ចុះ ១,៣ភាគរយ ក្រោយពេលយន្តហោះ Airbus 320 របស់ក្រុមហ៊ុន EgyptAir ជើងហោះហើរ Flight 804 បានធ្លាក់នោះ។
ប៉ុន្តែនាយករដ្ឋមន្ត្រីអេហ្ស៊ីប បាននិយាយថា ការប្រកាសរបស់អាកាសចរណ៍អេហ្ស៊ីប ដោយបានបញ្ជាក់យន្តហោះ EgyptAir ជើងហោះហើរ Flight 804 ត្រូវបានធ្លាក់ «វាហាក់ដូចជាលឿនពេកហើយ៕