កម្ពុជា​ហៅ​ការចម្លង​ប្រាសាទព្រះវិហារ​ដោយ​ភាគី​ថៃ​ថា​ជាការ​បំផ្លាញ​ចំណង​ការ​ទួត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ហៅ​ការប្រកាស​ជំហរ​ចចេស​សាងសង់​ប្រាសាទព្រះវិហារ​ចម្លង ធ្វើ​ពី​ស៊ីម៉ង់ត៍ នៅ​ក្នង​ខេត្ត​ស៊ីសាកេត​ជាប់​ព្រំដែន ប្រឈម​នឹង​ខេត្តព្រះវិហារ​កម្ពុជា​ថា ជាការ ប្រឆាំងនឹង​អង្គការ​ពិភពលោក ប្រឆាំង​ចំពោះ​តម្លៃ​ប្រាសាទព្រះវិហា​កម្ពុជា និង​កំពុង​បំផ្លាញ​ចំណង​ការទូត​រវាង​ប្រទេស ទាំងពីរ​។​
តាម​កាសែត​បាងកក​ប៉ុស្តិ៍​ផ្សាយ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៦ បាន​ដកស្រង់​សម្ដី​ឧត្ដមសេនីយ៍ ប្រា​វិត វង្ស​សុវណ្ណ ដែល​បាន​ថ្លែងថា នេះ​ជា​សិទ្ធិ​របស់​ប្រទេស​ថៃ​ដែល​អាច​សាងសង់​ប្រាសាទព្រះវិហារ​ចម្លង​លើទឹក​ដី​ថៃ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី លោក​ឧត្ដមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​មិន​អនុញ្ញាត​ឲ្យ​សាងសង់​សំណង់​ចម្លង​ពី​ប្រាសាទព្រះវិហារ​របស់​ក​ម្ពុ​ជា​ទេ​។​
លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​ប្រតិកម្ម​ដោយ​សង្កត់ធ្ងន់ថា ការ​រឹង​ចចេស​របស់​ថៃ ជាការ​ប្រឆាំង​ទៅនឹង​តម្លៃ​របស់​ប្រាសាទព្រះវិហារ​កម្ពុជា ដែល​ត្រូវបាន​អង្គការ​យូណេស្កូ ផ្ដល់​តម្លៃ​ជា​ប្រាសាទ​ល្អ​ឯក​គ្មាន​ពី​រលើ​លោក ហើយ​បាន​ចាត់ជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ដូច្នេះ​ការធ្វើ​របស់​ថៃ គឺ​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​របស់​ថៃ​ខ្លួនឯង ហើយ​ប្រឆាំងនឹង​អង្គការ​ពិភពលោក ។ លោក​ថា ការព្យាយាម​របស់​រដ្ឋា​ភិ​បាល​យោធា​ថៃ គឺ​កំពុង​បំផ្លាញ​ចំណង​ការទូត និង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ថៃ​។
សូម​រំឭកថា ប្រទេស​ឥណ្ឌា ក៏​ធ្លាប់​ព្យាយាម​សាងសង់​សំណង់​សិប្ប​និមិត្ត​លំនាំ​ប្រាសាទអង្គរវត្ត​កម្ពុជា ដែរ ក៏ប៉ុន្តែ​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ផ្អាក​ការសាងសង់​បន្ទាប់ពី​មានការ​តវ៉ា​ពី​ភាគី​កម្ពុជា​៕ (​អ៊ុក សំអាង ១៨.៥.១៦ រូប​ឯកសារ​)

cam-photo-summons-channa