ស្លាប់​៣​នាក់ របួស​១៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២២​ឧសភា​ម្សិលមិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បើតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៩​នាក់ និង​របួសស្រាល​៣​នាក់​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​១១​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២១​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៦​គ្រឿង​, រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​។​ប្រភព​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៥​លើក​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​២​លើក​, បត់​គ្រោះថ្នាក់​៣​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១១​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ផងដែរ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២,៣៩៦​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,១៤៦​គ្រឿង និង​ពិន័យ​សរុប ១,២៥០​គ្រឿង​៕

51e702c2-9bf0-40a5-ad20-98ebb2282836