ក្រសួងដាក់ឲ្យនាយនគរបាលចាប់ពីថ្នាក់វរសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ឯកចំនួន៥៥រូបចូលនិវត្តន៍
រាជធានីភ្នំពេញ៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចដាក់ឲ្យនាយនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃចំនួន ៥៥នាក់ ចាប់ពីឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក ដល់ឧត្តមសេនីយ៍ឯកឲ្យចូលនិវត្តន៍ ចាប់ពីខែធ្នូ ឆ្នាំ២០១៦ តទៅ ៕